ប្រជាជនលីបង់ដែលភ័យខ្លាច បានរត់ភៀសខ្លួនចេញពីការបាញ់ផ្លោងរបស់អ៊ីស្រាអែល

ក្រុមគ្រួសារជាច្រើនមកពីភាគខាងត្បូងប្រទេសលីបង់ បានស្ថិតនៅលើផ្លូវហាយវ៉េដ៏ចង្អៀត នៅភាគខាងជើង កាលពីថ្ងៃចន្ទ ដោយបានរត់ភៀសខ្លួនចេញពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល សម្រាប់អនាគតមិនច្បាស់លាស់ដោយដាក់កូនៗរបស់ពួកគេនៅលើភ្លៅ ហើយវ៉ាលីចងភ្ជាប់ទៅនឹងដំបូលរថយន្ត ខណៈផ្សែងខ្មៅ បានហុយឡើងនៅខាងក្រោយពួកគេ។

រថយន្តតូច រថយន្តប្រភេទទេសចរណ៍ និងរថយន្តភីកអាប់ រាប់សិបគ្រឿងត្រូវបានផ្ទុកដោយរបស់របរនិងពេញដោយមនុស្ស ខណៈក្រុមគ្រួសារផ្សេងៗទៀតបានភៀសខ្លួនយ៉ាងប្រញាប់ប្រញាល់ ដោយយកតែរបស់របរចាំបាច់ប៉ុណ្ណោះ ខណៈគ្រាប់ផ្លោងធ្លាក់ដូចទឹកភ្លៀង មកពីខាងលើ។

ក្រុមហេសបូឡានៅប្រទេសលីបង់ និងអ៊ីស្រាអែល បាននឹងកំពុងបាញ់តគ្នាឆ្លងព្រំដែន ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមកាលពីឆ្នាំមុនដោយសារតែការវាយប្រហាររបស់ក្រុមហាម៉ាស ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា ប៉ុន្តែអ៊ីស្រាអែល បានបង្កើនយុទ្ធនាការយោធារបស់ខ្លួនយ៉ាងឆាប់រហ័សនិងខ្លាំងក្លាបំផុតក្នុងរយៈពេលមួយសប្តាហ៍មកនេះ។