ពិព័រណ៍ចិន-អាស៊ាន លើកទី២១ និង​ពិព័រណ៍​នាំ​ចេញ​តំបន់​ស្វយ័តក្វាងស៊ី​ បានបើកសម្ពោធ​ជាផ្លូវការ នៅថ្ងៃនេះ

ការតាំងពិព័រណ៍ចិន-អាស៊ាន លើកទី២១ “The 21st China-ASEAN Expo” និង​ពិព័រណ៍​នាំ​ចេញ​តំបន់​ស្វយ័តក្វាងស៊ី​ បានបើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្ថិត​នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋ​ប្រជាមានិតចិន។

ពិព័រណ៍ចិន-អាស៊ាន លើកទី២១ គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់ រវាង​បណ្តាប្រទេសជាមាជិកអាស៊ាន និងប្រទេសចិន។ ក្នុងនោះ ប្រទេសកម្ពុជា តាមរយៈក្រសួង​ពាណិជ្ជ​កម្មជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាលក៏បាននាំយកក្រុមហ៊ុន​ជាច្រើនផ​ង​ដែរ​មក​ចូល​រួម​ក្នុង​កម្ម​វិធីពិព័រណ៍នេះ ដើម្បីស្តារ និងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និង​ចិន​ឲ្យ​ដល់គោលដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរចង់បាន។

ព្រឹត្តការណ៍នេះ មានរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃ២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។