ការតាំងពិព័រណ៍ចិន-អាស៊ាន លើកទី២១ “The 21st China-ASEAN Expo” និងពិព័រណ៍នាំចេញតំបន់ស្វយ័តក្វាងស៊ី បានបើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្ថិតនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ពិព័រណ៍ចិន-អាស៊ាន លើកទី២១ គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់ រវាងបណ្តាប្រទេសជាមាជិកអាស៊ាន និងប្រទេសចិន។ ក្នុងនោះ ប្រទេសកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មជាសេនាធិការរបស់រាជរដ្ឋាភិបាលក៏បាននាំយកក្រុមហ៊ុនជាច្រើនផងដែរមកចូលរួមក្នុងកម្មវិធីពិព័រណ៍នេះ ដើម្បីស្តារ និងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងចិនឲ្យដល់គោលដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរចង់បាន។
ព្រឹត្តការណ៍នេះ មានរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃ២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
Leave a Reply