មេដឹកនាំអ៊ុយក្រែន៖ ប្រទេសរបស់លោកកាន់តែខិតជិតដល់ការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី

ងតាមសម្រង់បទសម្ភាសន៍ជាមួយទូរទស្សន៍ ABC News ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ប្រទេសរបស់លោក កាន់តែខិតជិតដល់ទីបញ្ចប់នៃសង្រ្គាម ជាមួយប្រទេសរុស្ស៊ី ហើយ។

លោកត្រូវបានគេដកស្រង់សម្ដីដោយនិយាយថា ខ្ញុំគិតថាយើងខិតជិតសន្តិភាពជាងការគិតរបស់យើង។យើងខិតកាន់តែជិតដល់ទីបញ្ចប់នៃសង្គ្រាម។

ក្នុងបទសម្ភាសន៍នោះ លោកបានជំរុញឲ្យក្រុងវ៉ាស៊ីនតោន និងដៃគូផ្សេងទៀតបន្តគាំទ្រអ៊ុយក្រែន។ ការលុកលុយពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ ២០២២ ជាអ្វីដែលទីក្រុងមូស្គូ ហៅថាប្រតិបត្តិការសឹកពិសេស បានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ បំផ្លិចបំផ្លាញទីក្រុងតូចធំរបស់អ៊ុយក្រែន។

មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថាមានតែជំហររឹងមាំប៉ុណ្ណោះដែលជួយអ៊ុយក្រែន អាចជំរុញឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បញ្ឈប់សង្គ្រាមបាន ។

លោក Zelenskyy បានទៅដល់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យដើម្បីចូលរួមសម័យប្រជុំនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ហើយបានជំរុញដៃគូរបស់លោកឱ្យជួយសម្រេចបានជ័យជម្នះរួមគ្នាសម្រាប់សន្តិភាពដ៏ពិតប្រាកដ៕