បុរសម្នាក់ឆ្លងកាត់ពីអាស៊ីទៅអឺរ៉ុប ដើរតាមខ្សែពួរលើស្ពាន Bosphorus ទីក្រុងអ៊ីស្តង់ប៊ុល

បុរសជនជាតិអេស្តូនីម្នាក់ បានដើរតាមខ្សែពូរដែលត្រូវបានបង្កើតឡើងនៅលើស្ពាន Bosphorus នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ជាការដើរក្នុងចម្ងាយ ១.០៧៤ ម៉ែត្រ ដែលនាំលោកធ្វើដំណើរពីអាស៊ី ទៅកាន់អឺរ៉ុប។

លោក Jaan Roose បាននិយាយថា ចរាចរណ៍រថយន្តនៅខាងក្រោមលោកនៅលើស្ពាន ព្រមទាំងយន្តហោះ និងឧទ្ធម្ភាគចក្រ នៅខាងលើ គឺជាការរំខានមួយក្នុងអំឡុងពេលដើររយៈពេល៤៧នាទី នៅលើខ្សែពួរ ដែលត្រូវបានបង្កើតឡើងនៅចន្លោះជើងស្ពានមានកម្ពស់១៦៥ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ។

លោកនិយាយថា «ស្ថិតនៅក្នុងបរិយាកាសទីក្រុង វាតែងតែពិបាកដើរនៅលើខ្សែ ជាជាងនៅកន្លែងណាមួយផ្សេងទៀតក្នុងទិដ្ឋភាពធម្មជាតិ» ហើយលោកបានព្យាយាមទប់លំនឹងដែលបានផ្តោតលើជំហានរបស់លោក។

លោក Roose បាននិយាយថា «លោកមានពេលវេលា នៅកន្លែងដែលលោកត្រូវទម្លាក់ដៃរបស់លោក ព្រោះវាចុករមួល ហើយក្នុងអំឡុងពេលនោះ លោកក៏អាចមើលទីក្រុង Old City និងទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ទីក្រុងអ៊ីស្តង់ប៊ុល វាពិតជាប្លែករកអ្វីប្រៀបផ្ទឹមពុំបាន ដែលលោក បានដើរពីអាស៊ីទៅអឺរ៉ុបតាមខ្សែពួរ បង្កើតឡើងនៅលើស្ពាន។