លោក Zelenskiy ច្រានចោលកិច្ចប្រឹងប្រែងរបស់ចិន និងប្រេស៊ីល ដែលជំរុញសន្តិភាពនៅអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃពុធ បានច្រានចោលកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន និងប្រេស៊ីល ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ដោយចោទសួរថាហេតុអ្វីបានជាប្រទេសទាំងពីរនេះស្នើជម្រើសជំនួសរូបមន្តសន្តិភាពរបស់លោក និងព្រមានថា «អ្នកនឹងមិនបង្កើនអំណាចរបស់អ្នក ចំពោះការចំណាយរបស់អ៊ុយក្រែននោះទេ។

រុស្ស៊ី បានវាយលុកចូលអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ រយៈពេលប្រាំបួនខែក្រោយមក លោក Zelenskiy បានប្រកាសពីផែនការសន្តិភាព ១០ចំណុច ដើម្បីនាំមកនូវការបញ្ចប់សង្រ្គាម ដោយឈរលើមូលដ្ឋាននៃការបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ប៉ុន្តែទីក្រុងមូស្គូ បានច្រានចោលផែនការនេះ។

រូបមន្តសន្តិភាព មានរួចហើយរយៈពេលពីរឆ្នាំមកនេះ ហើយប្រហែលជាមាននរណាម្នាក់ចង់បានរង្វាន់ណូបែលសម្រាប់ប្រវត្តិនយោបាយរបស់ពួកគេ សម្រាប់បទឈប់បាញ់ ដែលជំនួសឱ្យសន្តិភាពពិតប្រាកដ ប៉ុន្តែរង្វាន់តែមួយគត់ដែលលោកPutin នឹងផ្តល់ឱ្យអ្នកជាថ្នូរនឹងការរងទុក្ខលំបាក និង មហន្តរាយ។ លោក Zelenskiy បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយសំដៅទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

ប្រទេសចិន បាននិងកំពុងព្យាយាមបញ្ចូលប្រទេសកំពុងអភិវឌ្ឍន៍ឱ្យចូលរួមក្នុងផែនការសន្តិភាពប្រាំមួយចំណុច ដែលខ្លួនបានដាក់ចេញជាមួយប្រេស៊ីល កាលពីខែឧសភា។

សំណើរបស់ពួកគេ អំពាវនាវឱ្យមានសន្និសិទសន្តិភាពអន្តរជាតិ «ធ្វើឡើងក្នុងពេលវេលាសមស្របមួយ ដែលត្រូវបានទទួលស្គាល់ដោយរុស្ស៊ី និងអ៊ុយក្រែន ដោយមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគី ព្រមទាំងការពិភាក្សាដោយយុត្តិធម៌នៃផែនការសន្តិភាពទាំងអស់»។