ទោះបីមានអាកាសធាតុធ្លាក់ភ្លៀងរឺក្ដៅខ្លាំងយ៉ាងណាក៏ដោយតែវាមិនមែនជាឧបសគ្គធំរបស់នគរបាលខេត្តព្រៃវែងនោះឡើយ ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី០៣ ខែតុលាឆ្នាំ២០២៤ -រហូតដល់ថ្ងៃទី៤ ខែ តុលា ឆ្នាំ២០២៤ នេះបន្ទាប់ពីថ្ងៃឆ្លងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រួចមក កម្លាំងនគរបាលខេត្តព្រៃវែងពួតដៃរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ចុះសម្រួលចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ ស្ថិតក្រោម មេឃកំពុងធ្លាក់ភ្លៀងខ្លាំងយ៉ាងណាក៏ដោយអស់រយៈពេលជាច្រើនថ្ងៃមកនឹះ នៅចំណុចលើស្ពានត្សឹបាសា (ស្ពានអ្នកលឿន) តាមបណ្ដោយផ្លូវជាតិលេខ ១ និងលេខ ៨ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកលេងស្រុកកំណើត និងដើរកម្សាន្តតាមតំបន់នានា ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង នាឱកាសបុណ្យភ្ជុំបិណ្ឌ ហើយត្រឡប់ទៅប្រកបមុខរបរ បំពេញកិច្ចការងារផ្សេងៗនៅរាជធានីភ្នំពេញវិញ និងតាមបណ្ដាខេត្តនានា ។

ទោះបីមានអាកាសធាតុធ្លាក់ភ្លៀងរឺក្ដៅខ្លាំងយ៉ាងណាក៏ដោយតែវាមិនមែនជាឧបសគ្គធំរបស់នគរបាលខេត្តព្រៃវែងនោះឡើយ
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី០៣ ខែតុលាឆ្នាំ២០២៤ -រហូតដល់ថ្ងៃទី៤ ខែ តុលា ឆ្នាំ២០២៤ នេះបន្ទាប់ពីថ្ងៃឆ្លងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រួចមក កម្លាំងនគរបាលខេត្តព្រៃវែងពួតដៃរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ចុះសម្រួលចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ ស្ថិតក្រោម មេឃកំពុងធ្លាក់ភ្លៀងខ្លាំងយ៉ាងណាក៏ដោយអស់រយៈពេលជាច្រើនថ្ងៃមកនឹះ នៅចំណុចលើស្ពានត្សឹបាសា (ស្ពានអ្នកលឿន) តាមបណ្ដោយផ្លូវជាតិលេខ ១ និងលេខ ៨ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកលេងស្រុកកំណើត និងដើរកម្សាន្តតាមតំបន់នានា ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង នាឱកាសបុណ្យភ្ជុំបិណ្ឌ ហើយត្រឡប់ទៅប្រកបមុខរបរ បំពេញកិច្ចការងារផ្សេងៗនៅរាជធានីភ្នំពេញវិញ និងតាមបណ្ដាខេត្តនានា ។
សូមជម្រាបថា ដើម្បីត្រៀមបង្ការការកកស្ទះចរាចរណ៍ នៅចំណុចស្ពាន់អ្នកលឿង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាដល់ កម្លាំងអន្តរាគមន៍ស្នងការដ្ឋាននគរបាលខេត្តកន្លាំងអធិការនគរបាលស្រុកពាមរក៍ ស្រុកពារាំង ស្រុកស្វាយអន្ទរ ស្រុកព្រះស្ដេច ស្រុកពោធិ៍រៀង ស្រុកពាមជរ និងស្រុកកំពង់ត្របែក ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដាក់ពង្រាយកម្លាំងឈរជើងសម្រាប់ចម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរ តាំងពីថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៤ បន្តរហូតមកដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានធ្វើដំណើរវិលត្រឡប់មកប្រកបមុខរបរ និងធ្វើការងារវិញ នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ។ ដោយសារឃើញលំហូរប្រជាពលរដ្ឋសម្រុកមកកាន់តែច្រើន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ចេញកម្លាំងអន្តរាគមន៍ កម្លាំងការិយាល័យចំណុះស្នងការដ្ឋាន រួមសហការសាមគ្គីពួតដៃគ្នាជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុកមួយចំនួនដែលនៅកៀកក្បែរ។
គួរបញ្ជាក់ថា ការចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរនេះ កម្លាំងនគរបាលខេត្តព្រៃវែង មិនមែនចុះធ្វើតែនៅចំណុចស្ពានអ្នកលឿងប៉ុណ្ណោះទេ ពោលគឺកម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានចុះតាមគោលដៅដងផ្លូវសំខាន់ៗ ដូចជាគល់ស្ពានអ្នកលឿង រង្វង់មូលថ្វាយអន្ទរ ចំណុចគល់ស្ពានកំពង់ពពិល ទីប្រជុំជនផ្សារកំពង់សឹងស្រុកព្រះស្ដេច និងផ្សារកអណ្ដើកស្រុកកំពង់ត្របែក ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ខណៈនៅថ្ងៃទី៣ និងទី ៤ ខែតុលា ឆ្នាំ២០២៤ នេះប្រជាពលរដ្ឋភាគច្រើនបានសម្រុក ធ្វើដំណើរត្រឡប់ទៅប្រកបមុខរបរវិញ ។
នេះគឺជាបេសកកកម្មមួយ ដែលកម្លាំងនគរបាលខេត្តព្រៃវែង ខិតខំប្រឹងប្រែង ទោះស្ថិតក្រោមភ្លៀងរលឹម និងកំដៅថ្ងៃយ៉ាងណាក៏ដោយ ក៏កងកម្លាំងឈរជើងអស់ បានយកចិត្តទុកដាក់ខិតខំបំពេញការងារយ៉ាងភ្ជាប់ខ្ជួន គឺដើម្បីប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ងាយស្រួលធ្វើដំណើរ និងមានសុខសុវត្ថិភាព និងដើម្បីបញ្ចៀស កាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕