អាមេរិកក្លាយជាប្រទេសមានអ្នកទោសច្រើនជាងគេលើលោក

បរទេស៖ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានអ្នកទោសច្រើនជាងគេ នៅលើពិភពលោក នេះបើតាមទីភ្នាក់ងារ Seasia Stats ចេញផ្សាយ នាពេលថ្មីៗនេះ។

មនុស្សប្រហែល ១១លាន៥សែននាក់ ត្រូវបានឃុំខ្លួន នៅក្នុងស្ថាប័នព្រហ្មទណ្ឌ ទូទាំងពិភពលោក នេះបើយោងតាមការចេញផ្សាយចុងក្រោយបំផុត នៃបញ្ជីមនុស្សនៅក្នុងពន្ធនាគារពិភពលោក ដែលចងក្រងដោយវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយឧក្រិដ្ឋកម្ម និងយុត្តិធម៌ ហៅកាត់ ICPR នៅសាកលវិទ្យាល័យ Birkbeck, University of London ចក្រភពអង់គ្លេស។

ប្រភពពី Seasia Stats បានបញ្ជាក់ថា មកដល់ឆ្នាំ២០២៤នេះ អាមេរិកមានអ្នកទោស ចំនួន១លាន៨សែននាក់ ដោយគេដឹងថា ក្នុងចំណោមអ្នកទោសសកល១០ម៉ឺននាក់ មានអាមេរិក ៥៣១នាក់។ បន្ទាប់មក ប្រទេសចិន មានអ្នកទោសសរុប១លាន៦៩ម៉ឺននាក់។ ប្រទេសប្រេស៊ីល ជាប់ចំណាត់ថ្នាក់លេខ៣ មានអ្នកទោសសរុប ជាង៨៥ម៉ឺននាក់, ឥណ្ឌា លេខបួន មានជាង៥៧ម៉ឺននាក់, លេខ៥ គឺប្រទេសរុស្ស៊ីដែលមានអ្នកទោសចំនួនជាង៤៣ម៉ឺននាក់។

ប្រទេសថៃ និងឥណ្ឌូណេស៊ី ក៏បានជាប់ក្នុងចំណោមប្រទេសទាំង១០ ដែលមានអ្នកទោសច្រើនជាងគេ លើពិភពលោកផងដែរ នេះបើតាម Seasia Stats ដដែល៕

ប្រភពពី Seasia Stats ប្រែសម្រួល៖ សារ៉ាត


Comments

Leave a Reply

Your email address will not be published. Required fields are marked *