ក្នុងឱកាសនៃការដង្ហែ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅសាធារណរដ្ឋបារាំង ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកម្មវិធី“FrancoTech” ដែលជាកម្មវិធីពិព័រណ៍នវានុវត្តន៍ និងសេដ្ឋកិច្ច តាំងបង្ហាញអំពីសមិទ្ធផលបច្ចេកវិទ្យារបស់ប្រទេសមាជិកចូលរួម នៅមជ្ឈមណ្ឌល Station F ក្នុងទីក្រុងប៉ារីស។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអញ្ជើញទៅពិនិត្យស្តង់ពិព័រណ៍កម្ពុជា និង បានជួបស្វាគមន៍ ឯកឧត្តម អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំងផងដែរ។


Comments

Leave a Reply

Your email address will not be published. Required fields are marked *