នៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ដែលគ្របដណ្តប់លើផ្ទៃដីចាប់ពី៣៥ដល់៦០ភាគរយ ខណៈរលកសមុទ្រអាចឡើងដល់១,២៥ម៉ែត្រ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម។