ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានចុះត្រួតពិនិត្យ នាយទាហាន នាយទហានរង និងពលទាហាននៃកងពលកំពុងធ្វើលំហាត់ហ្វឹកហ្វឺន និងអនុវត្តន៍ជាក់ស្តែងជំនាញបើកអូប័រ និងរបៀបសង្គ្រោះបន្ទាន់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្តរាយដោយសារទឹកជំនន់ជាយថាហេតុ។
ដោយលំហាត់ហ្វឹកហ្វឺននេះគឺបានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងភូមិសាស្ត្រ ទំនប់អូរតាម៉ា ភូមិត្រពាំងប្រិយ៍ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។
លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនជំនាញបើកអូប័រ និងរបៀបសង្គ្រោះនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីបណ្តុះបណ្តាលបំប៉នឲ្យកងទ័ពនៃកងពលរបស់លោកមានជំនាញច្បាស់លាស់បន្ថែមទៀត ទាំងបច្ចេកទេស និងវិធីសាស្ត្រសង្គ្រោះ ធានាបាននូវប្រសិទ្ធភាព ក្នុងការបំពេញភារកិច្ច អនុវត្តបទបញ្ជារបស់ថ្នាក់លើ នៅពេលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុណាមួយនោះ ជាពិសេសគឺគ្រោះទឹកជំនន់តែម្តង៕
Leave a Reply