ត្រៀម! ត្រៀម! ជាមួយមហាព្រឹត្តិការណ៍អង្គរ ស្នាមញញឹមនៃកម្ពុជាលើកទី២ នាថ្ងៃទី២៩ – ៣០ ខែតុលា ឆ្នាំ២០២៤ ដែលនឹងមានផ្ទាំងមហាទស្សនីយភាពយ៉ាងអស្ចារ្យល្អឯក រំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ប្រចាំទ្វីបអាស៊ី និងក្បួនទ័ព ក្បួនដង្ហែពីក្រុមនាថការី ក្រុមសិល្បៈល្បីៗជាង ៥០០នាក់ នៅខាងក្នុងប្រាសាទអង្គរ ជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្តដែលខ្មែរយើងមិនបានប្រារព្ធឡើងតាំងពីបុរាណកាលមក។ លើសពីនោះក៏មានការដាក់តាំងបង្ហាញពិព័រណ៍ម្ហូបខ្មែរ សំលៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរថែមទៀតផង។ ដូច្នេះផ្ទាំងមហាទស្សនីយភាពនេះ ជាមហាព្រឹត្តិការណ៍ដ៏មានការភ្ញាក់ផ្អើល រំភើប រួមទាំងមានមោទនភាពនូវអ្វីដែលខ្មែរមាន ហើយបានកប់ទុកយ៉ាងជ្រៅ។ កុំភ្លេចកក់ថ្ងៃចូលរួមជាកុំបីខាន ព្រោះនេះគឺជាលើកទី១ នៃក្បួនដង្ហែមហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រចាំប្រទេសកម្ពុជាយើង។
Leave a Reply