នាំខ្លួនអតីតអភិបាលក្រុងកែប លោក ខេង យ័ន ពីពន្ធនាគារព្រៃស មកកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីបើកសវនាការជម្រះទោសជាសាធារណៈ ក្រោយការឃុំខ្លួនរយៈពេល១០ខែ រួចមក។ តុលាការ បានប្រាប់ជនជាប់ចោទ លោក ខេង យ័ន ដែលឈរនៅក្នុងរង្វង់ក្រចកសេះថា តុលាការបានចោទប្រកាន់ឈ្មោះ ខេង យ័ន ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជាអតីតអភិបាលក្រុងកែប ពីបទ រំលោភអំណាច , សម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ , មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ការចោទប្រកាន់នេះ ផ្អែកលើភស្តុតាងមួយចំនួន រកឃើញថា លោក ខេង យ័ន ពាក់ព័ន្ធនឹងការទាមទារកម្រៃសេវ៉ាសាធារណៈ និងដីធ្លី នៅក្នុងអាណាចក្ររបស់ខ្លួន៕
Leave a Reply