អ៊ីរ៉ងនិយាយថា ការស្លាប់មេដឹកនាំហាម៉ាស Sinwarនឹងពង្រឹងការជំរុញឱ្យមានការរំដោះប៉ាឡេស្ទីន

បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការស្លាប់មេដឹកនាំក្រុមហាម៉ាសលោក Yahya Sinwar នឹងនាំទៅដល់ការពង្រឹងការតស៊ូ នៅក្នុងតំបន់ ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេក្រុមនេះ។

បេសកកម្មនេះបាននិយាយនៅក្នុងសេចក្ដីប្រកាសនៅលើបណ្ដាញសង្គមXថាស្មារតីនៃការតស៊ូនឹងត្រូវបានពង្រឹង។ លោកនឹងក្លាយជាគំរូសម្រាប់យុវជន និងកុមារដែលនឹងបន្តដំណើរឆ្ពោះទៅរកការរំដោះប៉ាឡេស្ទីន ។ដរាបណាការកាន់កាប់ និងការឈ្លានពាននៅតែមាន ការតស៊ូនឹងនៅបន្ត។សេចក្ដីឈឺចាប់នៅតែមានជីវិត និងជាប្រភពនៃការបំផុសគំនិត។

អ្នកនាំពាក្យរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល លោក Daniel Hagari បាននិយាយនៅក្នុងសន្និសីទខ្លីមួយនៅថ្ងៃនោះថា កងកម្លាំងអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណក្រុមសកម្មប្រយុទ្ធហាម៉ាសបីនាក់ដែលកំពុងគេចចេញពីផ្ទះមួយទៅផ្ទះមួយកាលពីម្សិលមិញ នៅពេលដែលលោក Sinwar បានភៀសខ្លួនចូលទៅក្នុងអគារមួយដោយខ្លួនឯង។

លោកHagari បាននិយាយថា យោធាបានបញ្ជូនយានដ្រូនមួយគ្រឿងដែលកំណត់អត្តសញ្ញាណបុរសពាក់ម៉ាសម្នាក់មានរបួសដៃ ដែលតាំងពីពេលនោះមកត្រូវបានគេស្គាល់ថាជាលោក Sinwar ។វីដេអូមួយពីយានដ្រូនដែលចេញផ្សាយដោយកងកម្លាំងការពារជាតិអ៊ីស្រាអែល បង្ហាញពីបុរសម្នាក់អង្គុយនៅក្នុងអគារដែលត្រូវបានបំផ្លាញ ប៉ុន្តែពាក់ម៉ាសមុខជិត ហើយមិនបែរមុខទៅកាមេរ៉ានោះទេ។

លោក Hagari បាននិយាយថា យើងបានរកឃើញគេពាក់អាវកាក់កាន់កាំភ្លើងមួយដើម និងមានប្រាក់


Comments

Leave a Reply

Your email address will not be published. Required fields are marked *