លោក Trump និងលោកស្រី Harris ខ្វែងគំនិតគ្នាយ៉ាងខ្លាំងជុំវិញ អង្គការណាតូនិងអ៊ុយក្រែន
អតីតប្រធានាធិបតី លោក Donald Trump និងអនុប្រធានាធិបតី លោកស្រី Kamala Harris បានខ្វែងគំនិតគ្នាយ៉ាងខ្លាំង ជុំវិញរបៀបដោះស្រាយបញ្ហាប្រទេសអ៊ុយក្រែននិងអង្គការណាតូ ដោយលោក ស្រី Harris បានសន្យាថានឹងបន្តការគាំទ្រយ៉ាងរឹងមាំដល់ទីក្រុងគីវ និងការចូលរួមជាមួយសម្ព័ន្ធមិត្ត ខណៈលោក Trump ជំរុញពីវិធីសាស្រ្តឯកោ។
លោក Trump បានសន្យាថានឹងបញ្ចប់សង្រ្គាមមុនពេលលោកចូលកាន់តំណែង ក្នុងខែមករា ប្រសិនបើលោកទទួលជ័យជម្នះក្នុងការបោះឆ្នោត។
ក្រុមអ្នករិះគន់ ព្រួយបារម្ភថាកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្រ្គាមភ្លាមៗ ទំនងជាពាក់ព័ន្ធនឹងការប្រគល់ទឹកដីទៅឱ្យរុស្ស៊ី និងបិទទ្វារចំពោះការចូលជាសមាជិករបស់អ៊ុយក្រែនជាមួយអង្គការណាតូ ដែលជាបន្ទាត់ដ៏ពិបាកសម្រាប់ទីក្រុងមូស្គូ។
អតីតប្រធានាធិបតីរូបនេះ បានរិះគន់អ៊ុយក្រែនយ៉ាងខ្លាំង ដែលពេលខ្លះ តែងតែហៅប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថាជា «អ្នកធ្វើពាណិជ្ជកម្មដ៏អស្ចារ្យបំផុត» សម្រាប់ការទទួលបានជំនួយសន្តិសុខរាប់ពាន់លានដុល្លារពីទីក្រុងវ៉ាស៊ីនតោន។
លោក Zelensky បានជួបជាមួយ លោក Trump នៅពេលដែលលោកបានទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីខែកញ្ញា។
លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មានមុនពេលជំនួបថា លោកផ្តល់ជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន ប៉ុន្តែ បាននិយាយថា លោកមាន «ទំនាក់ទំនងល្អខ្លាំង» ជាមួយលោកពូទីន ។

Leave a Reply