ដោយសារព្យុះទី២១ឈ្មោះកង្រី(Kong-rey)បានវិវត្តទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ហើយចាប់ពីថ្ងៃទី១ដល់ថ្ងៃ ទី៣ ខែវិច្ឆិកា ឆ្នំា២០២៤នេះ នៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដោយគ្របដណ្តប់លើផ្ទៃដីចាប់ពី១០ទៅ៣០ភាគរយ ខណៈរលកសមុទ្រនឹងមានកម្ពស់ ចាប់ពី០,៥០ទៅ១,៥០ម៉ែត្រ៕