កម្ពុជា នឹងប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ«ខួប២០ឆ្នាំ នៃការបរិច្ចាគឈាម»

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បាន​ថ្លែង​ប្រាប់​BTV​ព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធ​ទិវា​ពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ«ខួប២០ឆ្នាំ នៃការបរិច្ចាគឈាម សូម​អរគុណ សប្បុរសជនបរិច្ចាគឈាម» នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល និងមន្ត្រីរាជការ បុគ្គលិកទាំងអស់ លោក​វេជ្ជបណ្ឌិត សុខ ប៉ូ សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបាន​ធ្វើ​អំណោយ​ទាន​សម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើក​កម្ពស់​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត និងមិនទទួលកម្រៃ រួមចំណែកជួយស​ង្គ្រោះជី​វិត​ជន​រង​គ្រោះដោ​យ​ក្តី​សប្បុរស​។ មជ្ឈមណ្ឌលជាតិផ្តល់ឈឈាម នៃក្រសួងសុខាភិបាល បានរៀបចំឡើង​យ៉ាង​មាន​ផាសុខភាព និងអធិកអធម ក្រោមប្រធានបទ « ខួប២០ឆ្នាំ នៃការបរិច្ចាគឈាម សូមអរគុណ សប្បុរសជនបរិច្ចាគឈាម» និងអ្នកស្ម័គ្រចិត្តជំនួសដោយក្រុមគ្រួសារមានចំនួន៣៤,២២៥ប្លោក ស្មើនឹង៧៦.៦%នៃអំណោយឈាមសរុប។ ចំនួន​ឈាម​ប្រើប្រាស់​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​មាន​ចំនួន៤៥,៧៣២ ប្លោក។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួង​សុខាភិបាល បានបញ្ជាក់ថា នៅ៣ខែដើមឆ្នាំ២០២៤ ចំនួនអំណោយឈាម​ទូទាំង​ប្រទេស​សរុប​មាន​ ៣៦,៦៩៥ប្លោក ដោយចំនួន​អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​មិន​ទទួល​កម្រៃ​មាន​ចំនួន​៨,៧៩២ប្លោក ស្មើនឹង២៤.០% នៃអំណោយឈាមទូទាំងប្រទេស។ ចំនួន​ឈាម​ប្រើប្រាស់​នៅ​តាម​មន្ទីរ​ពេទ្យរដ្ឋ និងឯកជនមានចំនួន៣៩,៤៦០ប្លោក៕ អត្ថបទ រដ្ឋា