លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានថ្លែងប្រាប់BTVព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ«ខួប២០ឆ្នាំ នៃការបរិច្ចាគឈាម សូមអរគុណ សប្បុរសជនបរិច្ចាគឈាម» នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។
ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល និងមន្ត្រីរាជការ បុគ្គលិកទាំងអស់ លោកវេជ្ជបណ្ឌិត សុខ ប៉ូ សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរស។ មជ្ឈមណ្ឌលជាតិផ្តល់ឈឈាម នៃក្រសួងសុខាភិបាល បានរៀបចំឡើងយ៉ាងមានផាសុខភាព និងអធិកអធម ក្រោមប្រធានបទ « ខួប២០ឆ្នាំ នៃការបរិច្ចាគឈាម សូមអរគុណ សប្បុរសជនបរិច្ចាគឈាម» និងអ្នកស្ម័គ្រចិត្តជំនួសដោយក្រុមគ្រួសារមានចំនួន៣៤,២២៥ប្លោក ស្មើនឹង៧៦.៦%នៃអំណោយឈាមសរុប។ ចំនួនឈាមប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួន៤៥,៧៣២ ប្លោក។
ជាចុងក្រោយលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅ៣ខែដើមឆ្នាំ២០២៤ ចំនួនអំណោយឈាមទូទាំងប្រទេសសរុបមាន ៣៦,៦៩៥ប្លោក ដោយចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមមិនទទួលកម្រៃមានចំនួន៨,៧៩២ប្លោក ស្មើនឹង២៤.០% នៃអំណោយឈាមទូទាំងប្រទេស។ ចំនួនឈាមប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួន៣៩,៤៦០ប្លោក៕ អត្ថបទ រដ្ឋា
Leave a Reply