ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងបង្ខំឱ្យមនុស្សរាប់សែននាក់ភៀសខ្លួនទៅកាន់ជម្រកសង្គ្រោះបន្ទាន់ ខណៈព្យុះបានបោកបក់ពាសពេញភាគខាងជើងប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ជាព្យុះដ៏ធំទី៦ដែលបានវាយប្រហារប្រទេសនេះក្នុងរយៈពេលតិចជាងមួយខែ។
ព្យុះទីហ្វុង ម៉ាន-យី (Man-yi) បានបោកបក់ចូលខេត្តកោះ កាតានដូណេស (Catanduanes)ភាគខាងកើតកាលពីយប់ថ្ងៃសៅរ៍ ដោយនាំមកនូវកម្លាំងខ្យល់បក់រហូតដល់១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនខ្យល់បក់រហូតដល់២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសនេះបានព្រមានអំពីគ្រោះមហន្តរាយដែលអាចគំរាមកំហែងដល់អាយុជីវិត នៅតាមបណ្ដាខេត្តដែលនៅចំផ្លូវរបស់ព្យុះនេះ។
ពុំមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសពីព្យុះទីហ្វុង ដែលត្រូវបានបោកបក់លើភាគពាយព្យកាលពីថ្ងៃអាទិត្យឆ្លងកាត់ភាគខាងជើងកោះលូហ្ស៊ុន(Luzon) ជាតំបន់ដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រជុំកោះនេះ។ តំបន់រដ្ឋធានីម៉ានីលទំនងជាអាចរួចផុតពីការវាយលុកដោយផ្ទាល់ ប៉ុន្តែត្រូវបានដាក់ រួមទាំងតំបន់នៅឆ្ងាយៗ ក្រោមការជូនដំណឹងអំពីព្យុះ និងបានព្រមានអំពីការកើនឡើងនៃព្យុះដ៏គ្រោះថ្នាក់ នៅតាមឆ្នេរសមុទ្រ និងព្រមានពីបំណាក់ដីជាដើម។
គួររម្លឹកថាមនុស្សយ៉ាងហោចណាស់១៦៣នាក់បានស្លាប់នៅក្នុងព្យុះជាច្រើនលើកកាលពីខែមុន ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង និងបំផ្លាញដំណាំ និងសត្វពាហនៈ។
ព្យុះស៊ីក្លូន និងព្យុះទីហ្វុងធំៗប្រហែល ២០លើក បានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍ ឬដែនសមុទ្រជុំវិញប្រទេសកោះមួយនេះជារៀងរាល់ឆ្នាំ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ៕
Leave a Reply