មន្ត្រីជំនាញបង្ក្រាប ផលិតផលបង្កក មានខួរគោ ពោះវៀនជ្រូក ជើងមាន់ កោះមាន់ សរុបជាង១តោន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ធ្វើការត្រួតពិនិត្យផលិតផលបង្កកដែលដឹកតាមរថយន្តដឹកអ្នកដំណើរ នៅនៅចំណុចសាលាក្រហមស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅពេលត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញនូវផលិតផលបង្កកពុំអនុលោមតាមបទប្បញ្ញត្តិ និងមានសារធាតុគីមីហាមឃាត់ (សារធាតុហ្វម៊ាន)។ ភ្លាមៗនោះ មន្រ្តីជំនាញក៏បានធ្វើការដកហូត និងដុតកម្ទេចចោលនូវផលិតផលទាំងនោះ រួមមាន: ១-ជើងមាន់បង្កក ៨ កេស = ៥៦០ គ.ក ២-កោះមាន់បង្កក ៨ កេស=៦២៤ គ.ក ៣-ខួរគោបង្កក ១ កេស=៥៦ គ.ក ៤-ពោះវៀនជ្រូក ១ កេស=៧០ គ.ក៕ រូបភាព៖CCF


Comments

Leave a Reply

Your email address will not be published. Required fields are marked *