មន្ទីរកសិកម្ម ខេត្តកំពង់ចាម បំភ្លឺករណីផ្សព្វផ្សាយ អំពីពាក្យបណ្ដឹងរបស់តំណាងឱ្យអាជីវករពិឃា-តសត្វ បានប្ដឹង លោកប្រធាន និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីគណនីហ្វេសបុកដែលមានឈ្មោះថា ក្ដាមក្រហម Hot News ដែលបានផ្សព្វផ្សាយព័ត៌មានមិនមានមូលដ្ឋានច្បាស់លាស់ អំពីពាក្យបណ្ដឹងរបស់ឈ្មោះ កែវ សារ៉ាវុធ តំណាងឱ្យអាជីវករពិឃាតសត្វ ជ្រូក គោ នៅស្រុកស្រីសន្ធរ បានប្ដឹង លោកប្រធាន និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធការយកពន្ធអាករអនាម័យសត្វ របស់ភ្នាក់ងារប្រមូលចំណូលលើសតម្លៃពីឆ្នាំមុនៗ៖