សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ ព្រមទាំងក្លឹបកីឡា នៅវិមានសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ ព្រមទាំងក្លឹបកីឡា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងនាមរាជរដ្ឋាភិបាល​សូមថ្លែងអំណរគុណដល់សិល្បករ​ សិល្បការិនី​ និងកីឡាករ​ កីឡាការិនីទាំងអស់​ ដែលបានចូលរួមចំណែកក្នុងការកសាងខឿនការពារជាតិ​ តាមរយ:មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន​ ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន កន្លងទៅ។

សិល្បករ​ និងកីឡាករ​ មិនត្រឹមតែបានចូលរួមថែរក្សា​ និងលើកកម្ពស់វប្បធម៌​ ប្រពៃណី​ដ៏ល្អផូផង់របស់ខ្មែរទេ​ តែការចូលរួមដោយទឹកចិត្តជាមួយរាជរដ្ឋាភិបាល​ គឺជាទឹកចិត្តដ៏ល្អប្រពៃក្នុងការលើកកម្ពស់ស្មារតីស្នេហាជាតិ​ និងចែករំលែកក្តីស្រលាញ់របស់ខ្លួន​ រួមជាមួយនឹងការអភិវឌ្ឍ​ និងកសាងផ្លូវនៅតាមបណ្តោយព្រំដែន​ ដែលបង្កើតបានការរីកចំម្រើនថ្មីបន្ថែមផង​ និងក្លាយជាខឿនការពារជាតិរឹងមាំយូរអង្វែងផងដែរ។ ផ្សាយ៖ កន ចំណាន