កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនឧក្រិដ្ឋជនវៀតណាម១២នាក់ ករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួន ឧក្រិដ្ឋជនវៀតណាម១២នាក់ ជាបន្តបន្ទាប់ ក្រោយទទួលបានពាក្យបណ្ដឹងថាមានករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ខេត្តស្វាយរៀង។
ប្រតិបត្តិកា បានធ្វើឡើងនាវេលាម៉ោង១២៖០០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញបានស្រាវជ្រាវរកឃើញ ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យបង្ខាំងចាក់សោរទុកនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១២នាក់។
គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាលផ្លាកលេខ។
ជនសង្ស័យទាំង១២នាក់ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ៕
អត្ថបទ៖ កុម្ភៈ
Leave a Reply