[UPDATE] អ្នកបើករថយន្តបំបុកហ្វូងមនុស្សក្នុងទីក្រុង New Orleans សហរដ្ឋអាមេរិក សម្លាប់មនុស្ស១៥នាក់អាចពាក់ព័ន្ធក្រុមISIS

ទាហានជើងចាស់អាមេរិកម្នាក់មានទង់ ISIS នៅលើរថយន្តដឹកទំនិញរបស់គេ ដែលបានបើកបំបុករបាំងបណ្តោះអាសន្ន និងចូលក្នុងសង្កាត់ French Quarter ជាទីដែលមានមនុស្សយ៉ាងច្រើនកុះក ក្នុងទីក្រុង New Orleans នៅថ្ងៃចូលឆ្នាំសកល បានសម្លាប់មនុស្ស ១៥ នាក់នៅក្នុងការវាយប្រហារមួយ ដែលក្រុមមន្ត្រីជឿថាត្រូវបានធ្វើឡើងដោយមានជំនួយពីអ្នកផ្សេងទៀត។

ជនសង្ស័យមានឈ្មោះ Shamsud-Din Jabbar អាយុ ៤២ឆ្នាំ ជាពលរដ្ឋអាមេរិក មកពីរដ្ឋតិចសាស់ ដែលធ្លាប់បម្រើការនៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារជាមួយនគរបាល បន្ទាប់ពីបានបើករថយន្តបំបុកចូលហ្វូងមនុស្សទាំងកម្រោល។

ការវាយប្រហារដែលបានធ្វើឱ្យមនុស្សចំនួន ៣០ នាក់ផ្សេងទៀតបានរងរបួសបានកើតឡើងប្រហែលម៉ោង ៣ និង ១៥ នាទីព្រឹក នៅជិតផ្លូវប្រសព្វនៃ Canal និវិថី Bourbon Streetsជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដែលគេស្គាល់ថាសំបូរដោយតន្ត្រី និងបារនាពេលរាត្រី ចំពេលដែលហ្វូងមនុស្សកំពុងប្រារព្ធពិធីចូលឆ្នាំថ្មី។

នគរបាល និងក្រុមមេដឹកនាំនយោបាយប្ដេជ្ញាចាប់ជនសមគំនិត។

ទីភ្នាក់ងារ FBI បាននិយាយថានគរបាលបានរកឃើញអាវុធ និងគ្រឿងផ្ទុះនៅក្នុងរថយន្តរបស់ជនល្មើសហើយថាមានគ្រឿងផ្ទុះចំនួន២ទៀត ត្រូវបានរកឃើញដែរនៅក្នុងសង្កាត់ French Quarter។

ការិយាល័យស៊ើបអង្កេតសហព័ន្ធបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ទង់ក្រុម ISIS មួយត្រូវបានប្រទះឃើញក្នុងរថយន្តដែលជនល្មើសបានជួល ដោយធ្វើឲ្យគេសន្និសដ្ឋានថាបុគ្គលនេះជាប់ពាក់ព័ន្ធនឹងអង្គការភេរវកម្មផ្សេងៗ៕