ព្យុះរដូវរងាដ៏ធំមួយបានបន្តនាំមកនូវព្រិលធ្លាក់ខ្លាំង ភ្លៀងត្រជាក់ និងដុំទឹកកក ពីតំបន់ Midwest ទៅកាន់តំបន់ពាក់កណ្តាលអាត្លង់ទិក ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់បានស្លាប់។
មន្ត្រីក្នុងសង្កាត់ Jackson County រដ្ឋមីសូរី បាននិយាយថា បុរសអាយុ ៦១ ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ នៅពេលជនរងគ្រោះត្រូវបានជួបគ្រោះថ្នាក់ដោយសារថយន្តដឹកសំរាមរអិលសង្កត់លើ។
នគរបាលបាននិយាយថា នៅក្នុងសង្កាត់ Wichita រដ្ឋកាន់សាស់ បុរសអាយុ ២៤ ឆ្នាំម្នាក់ និង ស្ត្រីអាយុ ២៦ ឆ្នាំ បានស្លាប់នៅក្នុង គ្រោះថ្នាក់ ក្រឡាប់រថយន្ត ពេលពួកគេកំពុងធ្វើដំណើរ ។
ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងរដ្ឋចំនួន ៧ និងរដ្ឋធានី Washington, D.C ដែលព្រិលធ្លាក់កម្រាស់១៦អ៊ីញត្រូវបានព្យាករណ៍។
ព្រិលធ្លាក់កម្រាស់រហូតដល់ ១៨ អ៊ីញក្នុងរដ្ឋរដ្ឋកាន់សាស់ ។ ព្រិលកម្រាស់ជាង៥ ហ្វីតត្រូវបានរាយការណ៍នៅភាគខាងលិចទីក្រុង New York។
ជើងហោះហើរជាង១.៩០០ជើងទាំងក្នុង និងក្រៅសហរដ្ឋអាមេរិក ត្រូវបានលុបចោលកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយជើងហោះហើរជាង៥.០០០ ជើង ត្រូវបានពន្យារពេល ចំណែកអតិថិជនរាប់លាននាក់គ្មានថាមពលប្រើប្រាស់៕
Leave a Reply