គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល អនុម័តកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា និងដោះលែងចំណាប់ថ្នូរ រដ្ឋាភិបាលរបស់ប្រទេសអ៊ីស្រាអែល បានអនុម័តបទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស ដោយបានត្រួសត្រាយផ្លូវឱ្យចូលជាធរមាន នៅថ្ងៃអាទិត្យ។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាជាច្រើនម៉ោង ដែលបានបន្តរហូតដល់យប់ជ្រៅ។ រដ្ឋមន្ត្រីស្តាំនិយមជ្រុលពីររូប បានបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ។ យោងតាមការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយឲ្យដឹងថា គណៈរដ្ឋមន្ត្រីសន្តិសុខ កាលពីពេលមុន បានណែនាំឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ដោយនិយាយថាខ្លួន «គាំទ្រដល់ការសម្រេចបានគោលបំណងនៃសង្គ្រាម»។ កិច្ចព្រមព្រៀង បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីការិយាល័យរបស់នាយករដ្ឋមន្ត្រី និងក្រុមហាម៉ាស ទាំងពីរនេះបាននិយាយថា ពួកគេបានបញ្ចប់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង រយៈពេលពីរថ្ងៃបន្ទាប់ពីវាត្រូវបានប្រកាសដោយក្រុមអ្នកសម្របសម្រួលមកពីប្រទេសកាតា សហរដ្ឋអាមេរិក និងប្រទេសអេហ្ស៊ីប។