(ភ្នំពេញ)៖ អនុវិស័យដំណាំបាន ចូលរួមធំជាងគេ ក្នុងវិស័យកសិកម្មទាំងមូល រហូតដល់ ៦១ភាគរយ ដោយក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្ម ៣៩,៤លានតោន កើនឡើង ២,៥៩លានតោនធៀបឆ្នាំ២០២៣ ក្នុងនោះផលិតកម្មស្រូវសម្រេចបាន ១៣,៨៩លានតោន ដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀង ។
នេះជាការថ្លែងបញ្ជាក់ ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីបិទ «សន្និបាត បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥កន្លងមក ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណាបានមានប្រសាសន៍ក្នុងពិធីនេះដែរថាទោះបីជាមានការប៉ះពាល់ដោយគ្រោះធម្មជាតិ ការបំផ្លាញពីសត្វល្អិតផ្សេងៗយើងកាន់តែមានភាពធន់ទៅនឹង បម្រែបម្រួលអាកាសធាតុ ជាមួយបង្កើនការផ្សព្វផ្សាយបច្ចេកទេសដល់កសិករ ពូជ ជី ថ្នាំ និងបច្ចេកវិទ្យា”៕
Leave a Reply