បរទេស ៖ ទឹកកកស្ងួត នៅលើមេឃ បាញ់ចេញពីយន្តហោះខ្នាតូច គឺ ជាវិធីសាស្ត្រមួយទៀត ដែលថៃកំពុងប្រើប្រាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាស។
ដោយហោះហើរ ក្នុងរយៈកម្ពស់ ជាង១,៥០០ម៉ែត្រ ឆ្លងកាត់ផ្ទៃមេឃពណ៌ខៀវ ដែលគ្មានពពក យន្តហោះតូចបានបញ្ចេញទឹកត្រជាក់ ឬ ទឹកកកស្ងួត ទៅលើអ័ព្ទដ៏ក្រាស់ នៃបរិយាស ដែលត្រូវបានបំពុល ដោយភាគីល្អិតពុល PM2.5។
នេះគឺជាការប៉ុនប៉ង ដ៏អស់សង្ឃឹម របស់ប្រទេសថៃ ក្នុងការកាត់បន្ថយការបំពុលបរិយាកាស នៅទីក្រុងបាងកក បើទោះបីជាមានការរិះគន់ថា មិនសូវមានប្រសិទ្ធិភាពក៏ដោយ។
គីតត្រឹមថ្ងៃព្រហស្បតិ៍ ថៃបិទសាលារៀន ជាង៣៥០ នៅបាងកក ហើយក៏មានការចេញវិធានការជិះឡានក្រុង មិនគិតថ្លៃ ៧ថ្ងៃ, ណែនាំឲ្យធ្វើការពីផ្ទះ និងដាក់កំហិតលើឡានដឹកទំនិញធ្ងន់ធ្ងរ ជាដើម នេះបើតាមកាសែតថៃ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
Leave a Reply