ក្រសួងបរិស្ថាន ជូនដំណឹង អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងកម្ពុជា

(ភ្នំពេញ)៖ ក្រសួងបរិស្ថានមានកិត្តិយសសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៧២µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3។ គិតចាប់ពីរសៀល វេលាម៉ោង៤:០០នាទី ថ្ងៃទី២៤ មករា និងព្រឹកម៉ោង៧:០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ បានបន្តវិលទៅរកសភាពធម្មតាឡេីងវិញ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។ ដោយឡែក ខេត្តចំនួន៤ រួមមានខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និងកោះកុង បន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡេីយ។ ចំណែក ខេត្តកំពង់ចាម តាកែវ ព្រៃវែង និងឧត្តរមានជ័យ ស្ថិតក្នុងបន្ទាត់ពណ៌ទឹកក្រូច ៕

ដោយ ៖ ង៉ាន់ ទិត្យ