ខ្យល់ពុលនៅបាងកក កម្រិតពណ៌លឿងនិងទឹកក្រូច

បរទេស ៖ គុណភាពខ្យល់ នៅទីក្រុងបាងកក ត្រូវបានចាត់ថ្នាក់ ជាតំបន់ពណ៌លឿង និងពណ៌ទឹកក្រូច ដោយគ្មានទីតាំងណាមួយ ស្ថិតនៅក្នុងតំបន់ក្រហមនោះទេ នេះបើតាមការចេញផ្សាយ របស់កាសែត The Nation នៅថ្ងៃនេះ។

ប្រភពបានរៀបរាប់ថា គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី២៧ ខែមករានេះ មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់ក្រុងបាងកក បានរាយការណ៍ថា កម្រិត PM2.5 លើសពីស្តង់ដារសុវត្ថិភាព មាននៅក្នុងខណ្ឌ ចំនួន ៣៨ ដោយក្នុងនោះ តំបន់ Nong Chok រងផលប៉ះពាល់ខ្លាំងជាងគេ។

ប្រភពបន្ថែមទៀតថា ការណែនាំអំពីសុខភាព នៅតែមាន
សម្រាប់ប្រជាពលរដ្ឋទូទៅ ក្នុងនោះ មានដូចជា សាធារណជន ត្រូវបានណែនាំ ឲ្យប្រើប្រាស់ឧបករណ៍ការពារ ដូចជា ម៉ាស PM2.5 នៅពេលណា ដែលចេញទៅក្រៅ និងកំណត់ពេលវេលា ដែលចំណាយលើសកម្មភាពខាងក្រៅ ឬ ហាត់ប្រាណ ហើយ មានសារៈសំខាន់ណាស់ ក្នុងការត្រួតពិនិត្យ រកមើលរោគសញ្ញា មិនប្រក្រតីដូចជា ក្អក ពិបាកដកដង្ហើម ឬ ក្រហាយភ្នែក។ ក្រៅពីនេះ ត្រូវតែធ្វើតាមការណែនាំ របស់គ្រូពេទ្យ ហើយប្រសិនបើមានរោគសញ្ញា មិនធម្មតាណាមួយ កើតឡើង ពួកគេគួរតែស្វែងរកការព្យាបាល ជាបន្ទាន់៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត


Comments

Leave a Reply

Your email address will not be published. Required fields are marked *