ពលរដ្ឋអ៊ីស្រាអែលមួយចំនួន ខ្លាចមានការវាយប្រហារថ្មី ខណៈអ្នកស្រុកហ្កាហ្សា ត្រលប់ទៅភាគខាងជើងវិញ

ស្ថានីយ៍រថភ្លើង និងអាកាសយានដ្ឋាននានានៅទូទាំងប្រទេសចិន ត្រូវគេមើលឃើញថាជាការធ្វើដំណើរដ៏ច្រើនបំផុតនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ខណៈមនុស្សរាប់លាននាក់បានវិលត្រឡប់ទៅផ្ទះវិញ ដើម្បីចំណាយពេលវិស្សមកាលជាមួយក្រុមគ្រួសាររបស់ពួកគេក្នុងកាវិលត្រឡប់ទៅកាន់ស្រុកកំណើតដ៏ច្រើនបំផុតប្រចាំឆ្នាំ ដែលត្រូវបានគេរំពឹងថានឹងក្លាយចំនួនខ្ពស់បំផុតក្នុងកំណត់ត្រា។

ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំម្សាញ់ឬឆ្នាំពស់២០២៥នេះចាប់ផ្តើមនៅថ្ងៃពុធទី២៩សប្ដាហ៍នេះ។ក្នុងអំឡុងពិធីបុណ្យតាមប្រពៃណីមានរយៈពេល៤០ ថ្ងៃ ទាំងការធ្វើដំណើរមុន អំឡុងពេល និងក្រោយវិស្សមកាល ត្រូវបានគេរំពឹងថាការធ្វើដំណើររបស់ប្រជាជនឆ្លងខេត្តនឹងមានប្រហែល ៩ ពាន់លាននាក់លើគ្រប់ទម្រង់នៃការដឹកជញ្ជូន។

ទីភ្នាក់ងារសាព័ត៌មានស៊ីនហួបាននិយាយថា ការធ្វើដំណើរតាមរថភ្លើង និងផ្លូវអាកាសត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតខ្ពស់បំផុត ក្នុងអំឡុងពេលការធ្វើដំណើរសម្រុកទៅកាន់ស្រុកកំណើតនាឱកាសឆ្នាំថ្មីនេះ។

ក្រសួងដឹកជញ្ជូនបាននិយាយថា ខ្លួនរំពឹងថានឹងមានការធ្វើដំណើរតាមរថភ្លើងចំនួន ៥១០ លាន នាក់ និងការធ្វើដំណើរតាមផ្លូវអាកាសចំនួន ៩០ លាននាក់ក្នុងអំឡុងពេលនេះ។

យោងតាមក្រុមហ៊ុន China Railways ដែលបានបន្ថែមរថភ្លើងរាប់ពាន់គ្រឿងដើម្បីបំពេញតម្រូវការ កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា ការសម្រុកទៅស្រុកកំណើរតាមខេត្តនានានៅពេលនេះ គឺជាការធ្វើដំណើរក្នុងចំនួនខ្ពស់បំផុតនៅតាមស្ថានីយ៍នានាមុនថ្ងៃឈប់សម្រាក៕