តេហេរ៉ង់ ៖ កងកម្លាំងជើងគោកនៃកងទ័ពអ៊ីរ៉ង់បានចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំមួយ ផ្តោតលើ “សន្តិសុខ វាយលុក និងចល័ត” នៅក្នុងខេត្ត Kermanshah ភាគខាងលិចកាលពីថ្ងៃចន្ទ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim។
យោងតាមរបាយការណ៍បានឱ្យដឹងថា សមយុទ្ធយោធាដែលធ្វើឡើងដោយកងកម្លាំងពិសេស មកពីកងកម្លាំងជើងគោក, កងពលតូចទ័ពអាកាស និងពាសដែក, អង្គភាពអាកាសចរណ៍, យន្តហោះគ្មានមនុស្សបើក និងកងវរសេនាតូចសង្គ្រាមអេឡិចត្រូនិក បានចាប់ផ្តើមនៅក្នុងតំបន់ Naft Shahr។
បើតាមទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់តាស្នីម សមយុទ្ធនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការត្រៀមខ្លួនរបស់កងកម្លាំងពាក់ព័ន្ធនានា ដើម្បីទប់ទល់នឹងការគំរាមកំហែងពីបរទេសណាមួយ ចំពោះសណ្តាប់ធ្នាប់ និងសន្តិសុខរបស់ប្រទេសអ៊ីរ៉ង់៕
Leave a Reply