[UPDATE] ម៉ិកស៊ិក និងកាណាដា៖លោកTrump បានផ្អាកការដំឡើងពន្ធរយៈពេលមួយខែ ក្រោយប្រទេសទាំងពីរសន្យាពង្រឹងច្បាប់ព្រំដែន

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានផ្អាកការគំរាមកំហែងរបស់លោកចំពោះការដំឡើងពន្ធដ៏ខ្ពស់លើប្រទេសម៉ិកស៊ិក និងកាណាដា កាលពីថ្ងៃចន្ទ ទី ៣កុម្ភៈដោយយល់ព្រមផ្អាករយៈពេល ៣០ ថ្ងៃជាថ្នូរនឹងសម្បទានលើការអនុវត្តច្បាប់ព្រំដែន និងឧក្រិដ្ឋកម្ម ជាមួយប្រទេសជិតខាងទាំងពីរ។

ដោយឡែកការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសចិននៅតែត្រូវចូលជាធរមាននៅថ្ងៃអង្គារទី៤កុម្ភៈសប្ដាហ៍នេះ។

ទាំងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ទាំងលោកស្រីប្រធានាធិបតីម៉ិកស៊ិក ខ្លោឌៀ សេនបូម (Claudia Sheinbaum) បាននិយាយថា ប្រទេសទាំងពីរបានយល់ព្រមបង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ព្រំដែន ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់លោក Trump ក្នុងការបង្ក្រាបជនអន្តោប្រវេសន៍ និងការរត់ពន្ធគ្រឿងញៀន។ នោះនឹងផ្អាកការដំឡើងពន្ធ៣៥ ភាគរយដែលត្រូវចូលជាធរមាននៅថ្ងៃអង្គារសប្ដាហ៍នេះសម្រាប់រយៈពេល៣០ថ្ងៃ។

ប្រទេសកាណាដាបានយល់ព្រមដាក់ពង្រាយបច្ចេកវិទ្យា និងទាហានថ្មីនៅតាមព្រំដែនរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ហើយចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលបានរៀបចំ ការរត់ពន្ធសារធាតុញៀន ហ្វង់តានីល(fentanyl)និងការលាងលុយកខ្វក់។

ប្រទេសម៉ិកស៊ិក បានយល់ព្រមពង្រឹងព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយសមាជិកឆ្មាំជាតិចំនួន ១ម៉ឺននាក់ ដើម្បីទប់ស្កាត់លំហូរនៃការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀន។


Comments

Leave a Reply

Your email address will not be published. Required fields are marked *