អនុមោទនា បុណ្យមាឃបូជា 🙏 ពិធីបុណ្យមាឃបូជា ប្រារព្ធធ្វើឡើងដើម្បីហេតុផលបីសំខាន់ គឺ៖ ១. ជាថ្ងៃដែលធ្វើចតុរង្គសន្និបាត ប្រកបដោយអង្គ៤ ២. ជាថ្ងៃដែលព្រះអង្គទ្រង់សម្តែងនូវឱវាទបាតិមោក្ខ ៣. ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសដាក់ជន្មាយុសង្ខារ បីខែមុនថ្ងៃចូលបរិនិព្វាន ។