ជំនួប Trump-Putin អាចធ្វើឡើងក្នុងខែនេះ

បរទេស ៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ ដោយដកស្រង់សម្តី មន្ត្រីអនាមិកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគី អាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជួបប្រជុំជាមួយគ្នា នៅប្រទេស អារ៉ាប៊ី សាអូឌីត នាចុងខែកុម្ភៈនេះ នេះបើតាមការចុះផ្សាយរបស់កាសែត RT។

ប្រភពថា កាសែតអាមេរិក Politico ក៏បានអះអាងស្រដៀងគ្នាដែរថា មន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួននឹងធ្វើដំណើរទៅកាន់ អារ៉ាប៊ី សាអូឌីត ដើម្បីរៀបចំ សម្រាប់កិច្ចប្រជុំកំពូលនេះ នាពេលខាងមុខ។ របាយការណ៍នេះ បានលេចចេញ នៅក្រោយពេលប៉ុន្មានថ្ងៃ បន្ទាប់ពីលោក Trump និងលោកពូទីន បានសន្ទនាគ្នា តាមទូរស័ព្ទ ជាលើកដំបូង ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា លោកអាចជួបលោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ។ លោកជឿថា សមភាគីរុស្ស៊ី ពិតជាចង់បញ្ឈប់ការប្រយុទ្ធគ្នា ក្នុងប្រទេសអ៊ុយក្រែន៕

ប្រភពពី RT, AFP ប្រែសម្រួល៖ សារ៉ាត


Comments

Leave a Reply

Your email address will not be published. Required fields are marked *