ម៉ិកស៊ិកព្រមានសងសឹក Google ជុំវិញការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក

ម៉ិចស៊ីកូ ៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum នៅថ្ងៃចន្ទ បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង Google លុះត្រាតែម៉ាស៊ីនស្វែងរកនេះ ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកឡើងវិញនៅលើផែនទីរបស់ខ្លួន។

មេដឹកនាំម៉ិកស៊ិករូបនេះ បានប្រាប់សន្និសីទសារព័ត៌មាននៅវិមានជាតិថា Google គ្មានសិទ្ធិប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទាំងមូលទៅជាឈូងសមុទ្រអាមេរិក ដើម្បីអនុវត្តតាមបញ្ជាប្រតិបត្តិពីប្រធានាធិបតីអាមេរិក លោក Donald Trump ឡើយ។

ជាថ្មីម្តងទៀត លោកស្រី Sheinbaum បានពន្យល់ថា បទបញ្ជាប្រតិបត្តិរបស់លោក Trump អនុវត្តតែចំពោះទ្វីបអាមេរិកប៉ុណ្ណោះ ដូច្នេះ Google ដែលផ្តល់សេវាផែនទីទូទាំងពិភពលោក គ្មានសិទ្ធិអំណាចណាមួយ អាចផ្លាស់ប្តូរឈ្មោះឈូងសមុទ្រទាំងមូលបានឡើយ៕