ពូទីនថ្កោលទោសអឺរ៉ុប និងអ៊ុយក្រែន ជុំវិញការចរចាជាមួយអាមេរិក

បរទេស ៖ ប្រធានាធិបតី ប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសអ៊ឺរ៉ុប និងអ៊ុយក្រែន ជុំវិញការជួបប្រជុំ រវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសអាមេរិក នាពេលថ្មីៗនេះ។

លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់រោងចក្រ ដ្រូន នៅក្នុងទីក្រុង Saint Petersburg ថា លោកសាទរចំពោះកិច្ចពិភាក្សាទ្វេភាគី នាពេលថ្មីៗនេះ ជាមួយរដ្ឋបាលថ្មី របស់សហរដ្ឋអាមេរិក ហើយលោកចាត់ទុកថា ជំនួបនេះ កាត់បន្ថយការភ័យខ្លាច នៅអឺរ៉ុប និងអ៊ុយក្រែន ដែលអាចត្រូវបានដកចេញពីកិច្ចពិភាក្សា ហើយលោកចោទថា ទីព្រុចស៊ែល និងទីក្រុងគៀវ បង្កជាភាពច្របូកច្របល់ តាមរយៈការមិនទុកចិត្ត។

លោក ពូទីន មានប្រសាសន៍ថា «ជាទូទៅ ខ្ញុំមានការភ្ញាក់ផ្អើល ចំពោះភាពអត់ធ្មត់ របស់ប្រធានាធិបតីអាមេរិក ដែលទើបជាប់ឆ្នោតថ្មី លោក Trump ក្នុងការដោះស្រាយ ជាមួយសម្ព័ន្ធមិត្តរបស់គាត់ ដែលមានអាកប្បកិរិយា បែបនេះ និយាយដោយត្រង់ៗ និង អួតអាង»។

លោក ពូទីន បាននិយាយថា រុស្ស៊ី និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវធ្វើការជាមួយគ្នា ឲ្យកិច្ចចរចាទទួលបានជោគជ័យ។ លោកបាននិយាយថា «វាមិនអាចទៅរួចទេ ក្នុងការដោះស្រាយបញ្ហាជាច្រើនរួមទាំងវិបត្តិអ៊ុយក្រែន ដោយមិនបង្កើនកម្រិត នៃការជឿទុកចិត្ត រវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


Comments

Leave a Reply

Your email address will not be published. Required fields are marked *