មេដឹកនាំបារាំងនឹងទៅជួប Trump ពិភាក្សាពីបញ្ហាពន្ធ និងសង្គ្រាមអ៊ុយក្រែន

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង មានបំណងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ជួបលោក ដូណាល់ ត្រាំ ជជែកវែកញែកពីបញ្ហាសង្គ្រាមអ៊ុយក្រែន និងពន្ធគយដែលអាមេរិកនឹងដាក់ចេញឆាប់ៗនេះ។

លោក ម៉ាក្រុង ត្រូវបានរំពឹងថា នឹងសង្កត់ធ្ងន់ទៅកាន់លោក ត្រាំ ថា អនាគតរបស់អ៊ុយក្រែន មិនអាចសម្រេចបានដោយគ្មានជនជាតិអ៊ុយក្រែនទេ ហើយអនាគត និងសន្តិសុខរបស់អឺរ៉ុប ក៏មិនអាចចរចា និងសម្រេចបានដោយគ្មានអឺរ៉ុបដែរ។

បន្ថែមលើនេះ លោក ម៉ាក្រុង ក៏នឹងលើកឡើងអំពីបញ្ហាពន្ធគយដែលលោក ត្រាំ គ្រោងនឹងដាក់លើផលិតផលអឺរ៉ុបផងដែរ។ ររដ្ឋមន្ត្រីបារាំងបាន ព្រមាន ថា សង្គ្រាម ពាណិជ្ជកម្ម និងការ គាំពារ និយម មិន ស្ថមិនស្ថិតនៅក្នុងផលប្រយោជន៍អ្នកណាម្នាក់ឡើយ ។

ក្នុងសប្តាហ៍នេះ លោក ម៉ាក្រុង បានធ្វើជាម្ចាស់ផ្ទះទទួលដៃគូអឺរ៉ុប និងប្រទេសមិនមែនអឺរ៉ុបចំនួនពីរលើក ដើម្បីសម្របសម្រួលគោលជំហររួមលើបញ្ហាសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។ កិកិច្ចប្រជុំទាំងពីរនេះ បានបញ្ចប់ជាមួយនឹងគោលជំហររួបរួម ដែលថា ការចរចា សន្តិភាព ណាមួយ គួរតែ រួមបញ្ចូល ទាំង អ៊ុយក្រែន ននិងអឺរ៉ុប៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


Comments

Leave a Reply

Your email address will not be published. Required fields are marked *