ក្រសួងប្រៃសណីយ៍ ប្រគល់កុំព្យូទ័រ ជូនក្រសួងការបរទេស សម្រាប់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់​កុំព្យូ​ទ័រ ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការ​ធ្វើទំនើប​កម្មស្ថាប័ន ។

ពិធីប្រគល់ និងទទួលធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយ ឯកឧត្តម ប្រាក់ ផល្លា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ និង ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕

ដោយ ង៉ាន់ ទិត្យ