ការដំឡើងពន្ធ ២៥% របស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើប្រទេសម៉ិកស៊ិក និងកាណាដា បានចូលជាធរមាននៅកណ្ដាលអាធ្រាត្រឈានចូលថ្ងៃអង្គារ ០៤ មីនា នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ក្នុងសកម្មភាពមិនធម្មតាមួយដែលអាចបង្កើនភាពតានតឹងពាណិជ្ជកម្មពិភពលោកកាន់តែខ្លាំងក្លា។
ពន្ធបន្ថែមនេះបានកើតឡើងស្របពេលអតិផរណានៅតែរឹងរូស ហើយប្រជាជនអាមេរិក និងសេដ្ឋកិច្ចអាមេរិកទាំងមូល គឺកំពុងស្ថិតនៅលើមូលដ្ឋានដ៏រង្គោះរង្គើ ដូចដែលបានបង្ហាញដោយទិន្នន័យសេដ្ឋកិច្ចថ្មីៗនេះ៕
Leave a Reply