៥០គណបក្សនឹងចូលរួមបោះឆ្នោតនៅមីយ៉ាន់ម៉ា

បរទេស៖ មានគណបក្សជាង៥០ គ្រោងនឹងចូលរួមប្រកួតប្រជែង ការបោះឆ្នោត នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅចុងឆ្នាំនេះ ឬ ដើមឆ្នាំ២០២៦ នេះបើតាម មេដឹកនាំយោធា និយាយប្រាប់ប្រធានាធិបតី បេឡារុស្ស។

រូបភាពដែលចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា MRTV បានបង្ហាញ មេដឹកនាំរបបយោធា លោក Min Aung Hlaing ជួបជាមួយប្រធានាធិបតី ប្រទេសបេឡារុស្ស លោក Aleksandr Lukashenko ក្នុងអំឡុងពេលទស្សនកិច្ច ផ្លូវរដ្ឋ នៅទីនោះ កាលពីថ្ងៃសុក្រ។

ក្នុងអំឡុងកិច្ចប្រជុំ ជាមួយលោក Lukashenko ក្នុងទីក្រុង Minsk ឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយថា ប្រទេសនេះនឹងរៀបចំការបោះឆ្នោត នៅខែធ្នូ ឆ្នាំ២០២៥នេះ ឬ ខែមករា ឆ្នាំ២០២៦ ដែលជាការត្រៀមរៀបចំលើកដំបូង ចាប់តាំងពីប្រទេសមួយនេះ ត្រូវបានហែកហួរ ដោយសង្រ្គាម តាំងពីយោធាបានធ្វើរដ្ឋប្រហារ នៅឆ្នាំ២០២១។

លោកបានថ្លែងថា ការបោះឆ្នោតនឹង «សេរី ព្រមទាំង យុត្តិធម៌» ដោយលោកបានបន្ថែមថា គណបក្សនយោបាយចំនួន៥៣ បានចុះឈ្មោះក្នុងបញ្ជី ដើម្បីចូលរួមប្រកួតប្រជែង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


Comments

Leave a Reply

Your email address will not be published. Required fields are marked *