មេដឹកនាំ Greenland ហៅលោក Trump ជាមនុស្សមិនអាចទាយទុកបាន

ហ្គ្រីនលែន ៖ ទោះបីមានទឹកដីតូចទាបធៀបមិនបាននឹងមហាយក្សអាមេរិកក៏ដោយ តែនាយករដ្ឋមន្ត្រីកោះ Greenland លោក Mutte Egede ហ៊ានចេញមុខរិះគន់ចំៗ និងហៅមេដឹកនាំអាមេរិក លោក Donald Trump ថា ជាមនុស្សមិនអាចទាយទុកមុនបាន។

មុនការបោះឆ្នោតនៅកោះ Greenland មកដល់ លោក Trump បានបង្ហោះសារលើ Truth Social កាលពីល្ងាចថ្ងៃអាទិត្យថា អាមេរិកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការវិនិយោគលុយរាប់ពាន់លានដុល្លារ ដើម្បីបង្កើតការងារថ្មី និងធ្វើឱ្យពលរដ្ឋ Greenland មានទ្រព្យសម្បត្តិ។

បើតាមការអះអាងរបស់លោក Trump បើប្រជាជន Greenland ជ្រើស រើស… យើង ស្វាគមន៍ អ្នក ឱ្យ ក្លាយ ជា ផ្នែក មួយ នៃ ប្រទេស ដ៏ អស្ចារ្យ បំផុត នៅ គ្រប់ ទី កន្លែង ក្នុង ពិភពលោក គគឺសហរដ្ឋអាមេរិក។

ជាការឆ្លើយតប តំណាងរាស្ត្រកោះ Greenland បានចោទប្រកាន់លោក Trump ពីការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតខ្លួន និងចាត់ទុកជារឿង “មិនអាចទទួលយកបាន”។

រីឯមេដឹកនាំកោះ Greenland លោក Egede បានប្រាប់វិទ្យុដាណឺម៉ាកថា សណ្តាប់ធ្នាប់ពិភពលោកកំពុងដាំក្បាលចុះ ហើយលោកប្រធានាធិបតី Trump គឺជាបុគ្គលដែលមិនអាចទាយទុកមុនបាន និងធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍អសន្តិសុខ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *