អ៊ីរ៉ង់បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងពេលមានភាពតានតឹងក្នុងតំបន់

​ការបោះឆ្នោត បានបញ្ចប់នៅពាក់កណ្តាលអធ្រាត្រនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីត្រូវបានបន្ថែមពេលបីដង មានរយៈពេលសរុប៦ម៉ោង។ អាជ្ញាធរ បាននិយាយថា លទ្ធផលបឋម នឹងត្រូវប្រកាស នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា នេះ។

ការបោះឆ្នោតនេះ ធ្វើឡើងស្របពេលជាមួយនឹងភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង ដោយសារតែសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡានៅប្រទេសលីបង់ ព្រមទាំងការកើនឡើងសម្ពាធរបស់ប្រទេសលោកខាងលិច លើប្រទេសអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ ដែលពន្លឿនយ៉ាងឆាប់រហ័សរបស់ប្រទេស។

ប្រជាជនអ៊ីរ៉ង់ បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី កាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា បន្ទាប់ពីមរណភាព របស់ លោក Ebrahim Raisi ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ ដោយជ្រើសរើសចេញពីក្រុមដែលគ្រប់គ្រងប្រកាន់តឹងនៃបេក្ខជនចំនួន៤រូប ដែលស្មោះត្រង់ទៅនឹងមេដឹកនាំកំពូល ក្នុងពេលដែលមានការខកចិត្តជាសាធារណៈ និងសម្ពាធរបស់លោកខាងលិច កើនឡើង។

ខណៈការបោះឆ្នោត មិនទំនងជានាំមកនូវការផ្លាស់ប្តូរសំខាន់នៅក្នុងគោលនយោបាយរបស់សាធារណរដ្ឋឥស្លាម លទ្ធផលអាចមានឥទ្ធិពលលើការបន្តតំណែងរបស់ លោក Ayatollah Ali Khamenei ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាយុ៨៥ឆ្នាំ ដែលបានកាន់អំណាច ចាប់តាំងពីឆ្នាំ ១៩៨៩។

លោក Khamenei បានអំពាវនាវឱ្យមានអ្នកចូលរួមយ៉ាងច្រើន ដើម្បីដោះស្រាយវិបត្តិដោយស្របច្បាប់ ដែលបង្កឡើងដោយការមិនសប្បាយចិត្តជាសាធារណៈ ជុំវិញបញ្ហាសេដ្ឋកិច្ច និងការទប់ស្កាត់សេរីភាពនយោបាយ និងសង្គម។

ប្រធានាធិបតីបន្ទាប់ ពុំត្រូវបានគេរំពឹងថានឹងបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយសំខាន់ណាមួយ លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឬការគាំទ្រក្រុមជីវពលនៅទូទាំងមជ្ឈិមបូព៌ានោះទេ។


Comments

Leave a Reply

Your email address will not be published. Required fields are marked *