ឯកឧត្តម ប៉ុន សុខ ដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខ លោក​​គ្រូ អម ផាត ដែលកំពុងសម្រាក់​ព្យាបាលជម្ងឺ​នៅមន្ទីរពេទ្យព្រះកុសមៈ

(ភ្នំពេញ)៖ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋាន​កីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខ​ងារ​សាធារណៈ និងជាអនុប្រធានទទួលបន្ទុកផ្នែកកីឡាយុវជន​ថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំក្រុម​ការងារ​ក្រោមឱវាទអគ្គនាយកដ្ឋានកីឡាបានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អម ផាត ដែលកំពុងសម្រាក់ព្យាបាលជម្ងឺ​នៅមន្ទីរ​ពេទ្យ​ព្រះកុសមៈ និងបានពាំនាំយកថវិកាមួយចំនួន ១លាន​រៀល របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រ​សួង​មុខងារសាធារណៈ និងជាអនុប្រធានទទួលបន្ទុកផ្នែកកីឡា​យុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ថវិកាចំនួន ១លានរៀល ទៅជូនលោកគ្រូដល់មន្ទីរពេទ្យ សរុបចំនួន ២លានរៀល នេះសរបញ្ជាក់ឃើញយ៉ាងច្បាស់ពី​ការយក​ចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់មន្ត្រីគ្រប់រូប។

ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានជូន​ពរ​ឱ្យ​ លោកគ្រូ ឆាប់ជាសះស្បើយ និងមានសុខភាពល្អ​បរិបូរ​ណ៍​ឡើងវិញ ដើម្បីបន្តភារកិច្ចការងារក្នុងវិស័យកីឡា​ឱ្យកាន់​តែ​រីកចម្រើនក្រោមម្លប់នៃសុខសន្តិភាព ការអភិវឌ្ឍ ៕

ដោយ ៖ ជាវ ចន្ធូ