វិមានក្រមឡាំង ៖ លោក Putin និងលោក Trump មានជំនឿចិត្តលើគ្នា ទៅវិញទៅមកចំពោះអ្វីដែលបានពិភាក្សា

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាល ពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump គឺមានភាពជឿជាក់គ្នាទៅវិញទៅមក។

ក្នុងអំឡុងពេល នៃការហៅទូរស័ព្ទ ដែលមានរយៈពេលជាងពីរម៉ោង ប្រមុខរដ្ឋទាំងពីរបានពិភាក្សាគ្នា អំពីដំណោះ ស្រាយនៃជម្លោះអ៊ុយក្រែន ដោយលោក Putin បានឆ្លើយតបជាវិជ្ជមាន ចំពោះបទឈប់បាញ់ រយៈពេល៣០ថ្ងៃ ដែលបានស្នើឡើងដោយលោក Trump។

មិនត្រឹមតែប៉ុណ្ណោះលោក​ Putinនឹងយល់ព្រមបញ្ឈប់ការ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ប្រទេស ជាជំហានដំបូង ក្នុងទិសដៅនោះហើយ លើសពីនោះ ប្រធានាធិបតីរុស្ស៊ី និងអាមេរិក តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាអំពីស្ថាន ភាពនៅមជ្ឈិមបូព៌ាផងដែរ។
ផ្ទាំងពាណិជ្ជកម្ម

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី កាលពីថ្ងៃពុធ លោក Peskov បាននិយាយថា ៖ខ្ញុំអាចនិយាយដោយ មានទំនុកចិត្តខ្ពស់ថា ប្រធានាធិបតីPutin និងលោក Trump មានការយល់ពីគ្នាទៅវិញទៅមកបានល្អ ជឿជាក់គ្នាទៅវិញទៅមក និងមានបំណងបន្តដំណើរ ទៅមុខជាជំហានៗ តាមមាគ៌ានៃការធ្វើឱ្យទំនាក់ទំនង រុស្ស៊ីអាមេរិកមានលក្ខណៈធម្មតា។

យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំងដដែល បាននិយាយទៀតថា៖ថ្ងៃនេះ និងថ្ងៃស្អែក នឹងមានការរៀបចំបន្ថែម នៃកាលបរិច្ឆេទជាក់ស្តែងសម្រាប់ទំនាក់ទំនងបន្ទាប់ ក៏ដូចជាការរៀបចំក្រុម គណៈប្រតិភូ ជាបន្តបន្ទាប់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី
TAG:រុស្ស៊ី