អ្នកទេសចរយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី នាំគ្នាមក ដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២១ ខែ មីនា ឆ្នាំ ២០២៥នេះថាក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃ ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នេះគេឃើញបណ្តាភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានស្កាត់មកពីទីជិតឆ្ងាយ ដោយ រូតរះក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏កម្រ នៃថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ និងឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្ត នាពេលព្រឹកផងដែរ។
ប្រភពខាងលើនេះបានឱ្យដឹងដែរថាសម្រាប់នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ចាប់តាំងពីម៉ោង៥ព្រឹកមកម្ល៉េះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណជាង២០,០០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នៅខាងមុខប្រាសាទអង្គរវត្ត៕
Leave a Reply