រុស្ស៊ី បានឆ្លើយតបថា ខ្លួននៅតែធ្វើការជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី Trump បាននិយាយថារូបលោកខឹងលោក Vladimir Putinខ្លាំងណាស់ ។
នៅក្នុងការឆ្លើយតបជាលើកដំបូងរបស់ខ្លួន ចំពោះការរិះគន់របស់លោក Trump ទៅលើប្រធានាធិបតីរុស្ស៊ី វិមានក្រឹមឡាំងបានព្យាយាមនិយាយបន្ធូរស្ថានការណ៍នៃភាពតានតឹងរវាងមេដឹកនាំទាំងពីរ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ជាដំបូង យើងបន្តធ្វើការជាមួយភាគីអាមេរិក លើការកសាងទំនាក់ទំនងរបស់យើង ។
លោកបាននិយាយថា ពុំមានគម្រោងសម្រាប់ការហៅទូរស័ព្ទរវាងលោក Putin និងលោក Trump នៅសប្តាហ៍នេះទេ ប៉ុន្តែមេដឹកនាំរុស្ស៊ី បើកចំហ ប្រសិនបើចាំបាច់។
ការប៉ុនប៉ងសម្រួលស្ថានភាពឲ្យរលូនឡើងវិញ បានកើតឡើងបន្ទាប់ពីលោក Trump បានប្រាប់ទូរទស្សន៍ NBC News កាលពីថ្ងៃអាទិត្យថា លោក ខឹងនឹងលោក Putin ដែលបានវាយប្រហារលើភាពជឿជាក់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ហើយបានគំរាមដំឡើងពន្ធ ៥០% លើប្រទេសដែលទិញប្រេងពីរុស្ស៊ី ប្រសិនបើមិនយល់ព្រមចំពោះបទឈប់បាញ់។
មន្ត្រីអាមេរិក និងរុស្ស៊ី បានពិភាក្សាគ្នាអស់ជាច្រើនសប្តាហ៍ ដើម្បីព្យាយាមឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលក្នុងអំឡុងពេលនោះ លោក Trump តែងតែរិះគន់លោក Zelensky ប៉ុន្តែមិនមែនលោក Putin ទេ។
ប៉ុន្តែការខឹងសម្បារបស់លោក Trumpលើលោក Putin ត្រូវបានផ្ទុះឡើងនៅពេលប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃសុក្រ បានលើកឡើងពីគំនិតនៃរដ្ឋាភិបាលបណ្តោះអាសន្ន ក្នុងប្រទេសអ៊ុយក្រែន ក្រោមការគាំទ្រពីអង្គការសហប្រជាជាតិ ដែលអាចជំនួសតំណែងរបស់ប្រធានាធិបតី Zelensky៕
Leave a Reply