តំបន់សហគមន៍ទេសចរណ៍ ថ្មដាអូរទឹកខៀវ កំពុងបង្ហាញសម្រស់ដ៏ទាក់ទាញនារដូវវស្សា

ឧត្ដរមានជ័យ៖ តំបន់សហគមន៍ទេសចរណ៍ថ្មដាអូរទឹកខៀវមានទីតាំងស្ថិតនៅក្នុងតំបន់ជួរភ្នំដងរែក ជាប់ព្រំដែនថៃ ក្នុងភូមិសាស្ត្រឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ន កំពុងតែបង្ហាញ សម្រស់ដ៏ស្រស់ខៀវស្ងាត់នារដូវវស្សា គួរជាទីសម្រាកកម្សាន្តដ៏ត្រជាក់ចិត្ត ។

ថ្មដាអូរទឹកខៀវ ត្រូវបានបង្កើតជាតំបន់សហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីផ្ដល់ប្រយោជន៍ដល់ ប្រជាពលរដ្ឋតំបន់នេះ ៕