រដ្ឋមន្ត្រីការពារជាតិអាមេរិកចុះពិនិត្យព្រែកជីកប៉ាណាម៉ា

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានធ្វើទស្សនកិច្ច នៅព្រែកជីកប៉ាណាម៉ា នៃប្រទេសប៉ាណាម៉ា ក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្លួន ទៅកាន់ប្រទេស ស្ថិតក្នុងតំបន់អាមេរិកកណ្តាល មួយនេះ។

លោក Hegseth គឺជាមន្ត្រីជាន់ខ្ពស់អាមេរិកទី២ ដែលធ្វើទស្សនកិច្ច នៅប៉ាណាម៉ា ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងកាលពីខែមករា ដោយប្តេជ្ញាថា នឹង “យកមកវិញ” នូវព្រែកជីក ដែលសាងសង់ ដោយសហរដ្ឋអាមេរិក មួយនេះ។

លោក Hegseth បាននិយាយ នៅក្នុងសុន្ទរកថា នៅឯស្ថានីយ ដែលមានទីតាំង នៅច្រកចូលផ្លូវដឹកជញ្ជូនថា «ថ្ងៃនេះ ប្រឡាយប៉ាណាម៉ា ប្រឈមនឹងការគំរាមកំហែង ជាបន្តបន្ទាប់»។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យប្រទេសផ្សេងទៀត គំរាមកំហែងដល់ប្រតិបត្តិការ ឬ សុចរិតភាព របស់ព្រែកជីកនោះទេ។

សហរដ្ឋអាមេរិកបានសាងសង់ព្រែកជីក ដែលមានអាយុកាល ជាងមួយសតវត្ស រកចំណូលពាន់លានដុល្លារមួយនេះ ហើយបានប្រគល់វា ទៅឱ្យប្រទេស ប៉ាណាម៉ា ក្នុងឆ្នាំ១៩៩៩៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


Comments

Leave a Reply

Your email address will not be published. Required fields are marked *