មូស្គូ ៖ វិមានក្រឹមឡាំង នៅថ្ងៃសុក្រនិយាយាថា បទបញ្ជាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីខែមុន ឲ្យផ្អាកវាយលុកហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ៣០ ថ្ងៃនោះ បាន “ផុតកំណត់ហើយ”។
អ្អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកកាសែត AFP ថា បទឈប់បាញ់ ១ ខែពិតជាបានផុតកំណត់ហើយ ហើយឥឡូវនេះ មិនទាន់មានការណែនាំណាផ្សេងទៀត ពីអគ្គមេបញ្ជាការកំពូល លោកប្រធានាធិបតី ពូទីន នៅឡើយទេ។
រុស្ស៊ីបានទទួលយកបទឈប់បាញ់មួយកាលពីថ្ងៃទី១៨ ខែមីនា ក្រោយមានការអំពាវនាវរវាងលោក ពូទីន និង មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្តែទាំងរុស្ស៊ី និង អ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការរំលោភបំពានវាម្តងហើយម្តងទៀត។
មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា រុស្ស៊ីមិនដែលគោរពម៉ឹងម៉ាត់ ចំពោះបទឈប់បាញ់នេះទេ ហើយថា រុស្ស៊ីកំពុងបន្តវាយប្រហារគោលដៅថាមពលអ៊ុយក្រែន ទោះបីជាមានបទបញ្ជាពីលោកប្រធានាធិបតី ពូទីន ក៏ដោយ៕
ប្រភព ៖ AFP
Leave a Reply